សុភាសិត 28:24-28 KHSV

24 អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ ដោយ​គិត​ថា​គ្មាន​បាប​ទេ អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។

25 អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ តែងតែ​បាន​ចម្រើន​ឡើង។

26 អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ រីឯ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា រមែង​មាន​សេចក្ដី​សុខ។

27 អ្នក​ណា​ចែក​ទាន​ដល់​ជន​ក្រីក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ រីឯ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។

28 ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ ប្រជា‌ជន​នឹង​រត់​ពួន​គ្រប់ៗ​គ្នា ប៉ុន្តែ ពេល​ពួក​នោះ​វិនាស មនុស្ស​សុចរិត​នឹង​កើន​ចំនួន​ឡើង។