សុភាសិត 29:1-7 KHSV

1 អ្នក​ដែល​រឹង‌រូស មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។

2 កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។

3 អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា​តែងតែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​អ្នក​ដែល​សេព‌គប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។

4 ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​ឲ្យ​ស្រុក​បាន​ចម្រើន​ឡើង រីឯ​ស្ដេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ រមែង​ធ្វើ​ឲ្យ​ស្រុក​ហិន‌ហោច។

5 អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។

6 មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7 មនុស្ស​សុចរិត​តែងតែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។