សុភាសិត 5:1-6 KHSV

1 កូន​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​របស់​ឪពុក ហើយ​ចាប់​អារម្មណ៍​នឹង​តម្រិះ​របស់​ឪពុក​ដែរ

2 ដើម្បី​ឲ្យ​កូន​ស្គាល់​ការ​រិះគិត និង​ការ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ។

3 ធម្មតា ស្ត្រី​ក្បត់​ប្ដី​តែងតែ​និយាយ​មាយា​ផ្អែម​ដូច​ទឹក​ឃ្មុំ ហើយ​មាត់​រអិល​ដូច​ប្រេង

4 តែ​តាម​ពិត​ស្ត្រី​នោះ​ប្រៀប​បាន​នឹង​ផ្លែ​ស្លែង​ដែល​មាន​ជាតិ​ល្វីង ហើយ​មុត​ដូច​ដាវ​មុខ​ពីរ។

5 ស្ត្រី​ប្រភេទ​នេះ​បណ្ដាល​ឲ្យ​អ្នក​ត្រូវ​ស្លាប់ ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។

6 ផ្លូវ​របស់​ស្ត្រី​នេះ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ តែ​នាំ​ឲ្យ​គេ​វង្វេង​ដោយ​មិន​ដឹង​ខ្លួន។