សុភាសិត 5:14-20 KHSV

14 ខ្ញុំ​វិះ‌តែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជា‌ជន»។

15 ប្រពន្ធ​របស់​កូន​ប្រៀប​បាន​នឹង​ប្រភព​ទឹក ដែល​ផុស​ចេញ​ពី​អណ្ដូង​របស់​កូន​ផ្ទាល់ ចូរ​ផឹក​តែ​ទឹក​នេះ​ចុះ

16 កុំ​បណ្ដោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។

17 ចូរ​ប្រើ​ទឹក​នេះ​តែ​ម្នាក់​ឯង​បាន​ហើយ កុំ​ចែក​ឲ្យ​អ្នក​ដទៃ។

18 ចូរ​ផ្ដល់​សុភមង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀប‌ការ​តាំង​ពី​កំលោះ​ក្រមុំ។

19 ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​ឲ្យ​ស្រឡាញ់ សម្រស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។ ចូរ​ត្រេក‌ត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។

20 កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ?