សុភាសិត 5:5-11 KHSV

5 ស្ត្រី​ប្រភេទ​នេះ​បណ្ដាល​ឲ្យ​អ្នក​ត្រូវ​ស្លាប់ ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។

6 ផ្លូវ​របស់​ស្ត្រី​នេះ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ តែ​នាំ​ឲ្យ​គេ​វង្វេង​ដោយ​មិន​ដឹង​ខ្លួន។

7 ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក កុំ​ងាក​ចេញ​ពី​ឱវាទ​របស់​ឪពុក​ឡើយ។

8 ចូរ​ដើរ​វាង​ឲ្យ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​ឲ្យ​សោះ

9 ក្រែង‌លោ​អ្នក​ផង​ទាំង​ពួង​ប្រមាថ​មាក់‌ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា​បំផ្លាញ​ជីវិត​កូន

10 ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។

11 នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។