19 ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជំលោះបំបាក់បំបែកបងប្អូន។
20 កូនអើយ ចូរស្ដាប់ឱវាទរបស់ឪពុក កុំចោលដំបូន្មានរបស់ម្ដាយ។
21 ចូរចងចាំទុកក្នុងចិត្ត ចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។
22 ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូន ការពារកូនក្នុងពេលដេក ហើយសារស័ព្ទជាមួយកូននៅពេលកូនភ្ញាក់
23 ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។
24 ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។
25 កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។