សុភាសិត 6:30-35 KHSV

30 ចោរ​លួច​គេ ដើម្បី​គ្រាន់​តែ​ចំអែត​ក្រពះ​ដែល​ឃ្លាន​នោះ គ្មាន​នរណា​មើល‌ងាយ​ទេ

31 តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំ‌ពីរ ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។

32 អ្នក​ណា​លួច​ប្រពន្ធ​គេ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ​នាំ​តែ​វិនាស​ខ្លួន​ឯង។

33 អ្នក​នោះ​នឹង​ទទួល​ទោស​បាត់‌បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាស​គេ​រហូត

34 ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សង‌សឹក​ឥត​ត្រា​ប្រណី​ឡើយ។

35 គេ​មិន​ព្រម​ទទួល​សំណង គេ​មិន​អត់‌ទោស​ឲ្យ ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។