11 នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។
12 នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។
13 នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា
14 «ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។
15 ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន!។
16 ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចំរុះពណ៌ និងមានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។
17 ខ្ញុំបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។