សុភាសិត 8:10-16 KHSV

10 ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃលើស​មាស​ទឹក‌ដប់​ទៅ​ទៀត។

11 ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រគ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។

12 ខ្ញុំ​ជា​ប្រាជ្ញាការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។

13 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់តែងតែ​ស្អប់​អំពើ​អាក្រក់ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោងការ​ព្រហើន អំពើ​អាក្រក់និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

14 ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង

15 ស្ដេច​ទាំង‌ឡាយ​គ្រប់‌គ្រង​ស្រុក ដោយ‌សារ​ខ្ញុំហើយ​មេ​ដឹក​នាំ​ទាំង‌ឡាយតែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយ‌សារ​ខ្ញុំ​ដែរ។

16 អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ស្រុក ដោយ‌សារ​ខ្ញុំហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។