សុភាសិត 8:2-8 KHSV

2 ព្រះ‌ប្រាជ្ញា​ញាណ​ឈរ​លើ​ទួលក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក

3 ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូលហើយ​ស្រែក​ឡើង​ថា៖

4 បណ្ដា‌ជន​ទាំង‌ឡាយ​អើយ!ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នាខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។

5 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយចូរ​រៀន​ពិចារណា​ឡើងមនុស្ស​ឥត​ប្រាជ្ញា​អើយចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។

6 ចូរ​នាំ​គ្នា​ស្ដាប់ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នាខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀង‌ត្រង់

7 ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។

8 អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។