សុភាសិត 9:5-11 KHSV

5 ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។

6 ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។

7 អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​គេ​ជេរ​វិញ។

8 កុំ​ស្ដី​បន្ទោស​មនុស្ស​វាយ‌ឫក​ខ្ពស់ ក្រែង​គេ​ស្អប់​អ្នក។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​មាន​ប្រាជ្ញា គេ​នឹង​ស្រឡាញ់​អ្នក។

9 សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។

10 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ជា​ចំណេះ​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ។

11 ប្រាជ្ញា​ផ្ដល់​ឲ្យ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង។