អេម៉ុស 4:6-12 KHSV

6 យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុងរបស់​អ្នក​រាល់​គ្នាហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រមវិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7 យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀងរហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយតែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេចម្ការ​មួយ​ទទួល​ទឹក​ភ្លៀងរីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែងព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។

8 ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹកនៅ​ក្រុង​មួយ​ទៀតតែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សំរន់​ការ​ស្រេក​ទេ។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9 យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នាស្កក និង​មាន​ក្រា​ស៊ីហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយជូរចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នាក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10 យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគរាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជនរបស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោចសាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11 យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នាដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ាហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុសដែល​គេ​យក​ចេញ​ពី​ភ្លើង។ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12 ហេតុ​នេះ អ៊ីស្រា‌អែល​អើយយើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។អ៊ីស្រា‌អែល​អើយដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។