អេម៉ុស 5:1-6 KHSV

1 កូន​ចៅ​អ៊ីស្រា‌អែល​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ!ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ស្មូត្រ​អំពី​អ្នក​រាល់​គ្នា!

2 អ៊ីស្រា‌អែល​ដែល​ជា​ស្ត្រី​ព្រហ្មចារី ត្រូវ​រលំ​ហើយនាង​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទៀត​ទេ។នាង​ដេក​ដួល​នៅ​លើ​ទឹក​ដី​របស់​ខ្លួនគ្មាន​នរណា​លើក​នាង​ឡើយ

3 ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ក្រុង​របស់​អ៊ីស្រា‌អែល​ដែល​ចាត់​ទាហានមួយ​ពាន់​នាក់​ឲ្យ​ទៅ​ច្បាំងឃើញ​ពួក​គេ​ត្រឡប់​មក​វិញ​តែ​មួយ​រយ​នាក់។ក្រុង​ដែល​ចាត់​ទាហាន​មួយ​រយ​នាក់ឲ្យ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញតែ​ដប់​នាក់​ប៉ុណ្ណោះ!»។

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់កូន​ចៅ​អ៊ីស្រា‌អែល​ថា៖«ចូរ​ស្វែង​រក​យើងនោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។

5 កុំ​ទៅ​បេត‌អែល កុំ​ទៅ​គីលកាលកុំ​ទៅ​បៀរ‌សេបា​ឡើយដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅជា​ឈ្លើយ​ទាំង​អស់​គ្នារីឯ​បេត‌អែល​ដែល​ជា​ដំណាក់​របស់​ព្រះ‌ជាម្ចាស់នឹង​ក្លាយ​ទៅ​ដំណាក់​ទុច្ចរិត»។

6 កូន​ចៅ​លោក​យ៉ូសែប​អើយចូរ​ស្វែង​រក​ព្រះ‌អម្ចាស់នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត!ចូរ​ប្រយ័ត្ន ក្រែង​ព្រះ‌អង្គ​ឆាប‌ឆេះ​អ្នក​រាល់​គ្នាហើយ​គ្មាន​នរណា​នៅ​បេត‌អែលអាច​នឹង​ពន្លត់​បាន​ឡើយ។