អេម៉ុស 5:13-19 KHSV

13 បច្ចុប្បន្ន‌កាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាកហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញាសុខ​ចិត្ត​នៅ​ស្ងៀម»។

14 ចូរ​ខិត‌ខំ​ស្វែង​រក​អំពើ​ល្អកុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយនោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិតហើយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលនឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នាដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ស្រាប់។

15 ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជាអាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ូសែបដែល​នៅ​សេស‌សល់។

16 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ថា៖«មនុស្ស‌ម្នា​នឹង​សោក​សង្រេងនៅ​តាម​ទី​សាធារណៈ​ទាំង​អស់គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានាគេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់ឲ្យ​មក​យំ​សម្រាប់​ពិធី​បញ្ចុះ​សព។

17 ក្នុង​គ្រា​ដែល​យើង​ដើរ​កាត់​ចំណោម​អ្នក​រាល់​គ្នាមនុស្ស‌ម្នា​នឹង​សោក​សង្រេងនៅ​តាម​ចម្ការ​ទំពាំង‌បាយជូរ​ទាំង​អស់»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18 អ្នក​ណា​ប្រាថ្នា​ចង់​ឃើញ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​អ្វី​នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់?ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការគឺ​មិន​មែន​ថ្ងៃ​ដែល​មាន​ពន្លឺ​ទេ។

19 ថ្ងៃ​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​រត់គេច​ផុត​ពី​សិង្ហ ហើយ​ទៅ​ជួប​ខ្លា‌ឃ្មុំពេល​រត់​ទៅ​ដល់​ផ្ទះ​វិញគាត់​ច្រត់​ដៃ​លើ​ជញ្ជាំង ហើយ​ត្រូវ​ពស់​ចឹក។