4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលថា៖«ចូរស្វែងរកយើងនោះអ្នករាល់គ្នានឹងមានជីវិត។
5 កុំទៅបេតអែល កុំទៅគីលកាលកុំទៅបៀរសេបាឡើយដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅជាឈ្លើយទាំងអស់គ្នារីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់នឹងក្លាយទៅដំណាក់ទុច្ចរិត»។
6 កូនចៅលោកយ៉ូសែបអើយចូរស្វែងរកព្រះអម្ចាស់នោះអ្នករាល់គ្នានឹងមានជីវិត!ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នាហើយគ្មាននរណានៅបេតអែលអាចនឹងពន្លត់បានឡើយ។
7 អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ប្រែទៅជាពិសពុលព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
8 ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័លព្រះអង្គធ្វើឲ្យភាពអន្ធការប្រែទៅជាពន្លឺនៅពេលថ្ងៃរះព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹតព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដីព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
9 ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ចំពោះអ្នកខ្លាំងពូកែហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
10 ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។