អេម៉ុស 5:7-13 KHSV

7 អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌ប្រែ​ទៅ​ជា​ពិស‌ពុលព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។

8 ព្រះ‌អង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័លព្រះ‌អង្គ​ធ្វើ​ឲ្យ​ភាព​អន្ធការប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹតព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដីព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់។

9 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​យ៉ាង​ទាន់‌ហន់ចំពោះ​អ្នក​ខ្លាំង​ពូកែហើយ​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​វិនាស។

10 ពួក​គេ​ស្អប់​ចៅ‌ក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។

11 អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌តហើយ​រឹប​អូស​យក​ស្រូវ​របស់​គេហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​នឹងមិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​មាន​តម្លៃដែល​អ្នក​រាល់​គ្នា​បាន​សង់​នោះ​ទេ។អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​ផឹកស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដាំ​នោះ​ដែរ។

12 «យើង​ដឹង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្តអំពើ​ទុច្ចរិត​ជា​ច្រើនហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ក៏​ធ្ងន់‌ធ្ងរ​ដែរអ្នក​រាល់​គ្នា​សង្កត់‌សង្កិន​មនុស្ស​សុចរិតអ្នក​រាល់​គ្នា​ទទួល​សំណូកហើយ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ទេ។

13 បច្ចុប្បន្ន‌កាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាកហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញាសុខ​ចិត្ត​នៅ​ស្ងៀម»។