អេម៉ុស 6:1-7 KHSV

1 អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់នៅ​ក្រុង​ស៊ីយ៉ូននិង​អស់​អ្នក​ដែល​រស់​យ៉ាង​សុខ​ស្រួលនៅ​លើ​ភ្នំ​សា‌ម៉ារី​អើយអ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!អ្នក​រាល់​គ្នា​ជា​ប្រមុខ​នៃ​ប្រជា‌ជាតិ​ដ៏​សំខាន់ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយពូជ‌ពង្ស​អ៊ីស្រា‌អែល​យក​អ្នក​រាល់​គ្នាធ្វើ​ជា​បង្អែក។

2 ចូរ​នាំ​គ្នា​ទៅ​កាល់‌ណេ ហើយ​សង្កេត​មើល​ចុះចូរ​ទៅ​រហូត​ដល់​ក្រុង​ហា‌ម៉ាត់​មហា​នគររួច​ចុះ​ទៅ​ក្រុង​កាថ ក្នុង​ស្រុក​ភីលីស្ទីន!តើ​ក្រុង​ទាំង​នោះ​ចម្រុង‌ចម្រើន​ជាងនគរ​របស់​អ្នក​រាល់​គ្នា​ឬ?តើ​ទឹក​ដី​របស់​គេ​ធំ​ទូលាយ​ជាង​ទឹក​ដីរបស់​អ្នក​រាល់​គ្នា​ឬ?

3 អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេលកុំ​ឲ្យ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យរាជ្យ​ដ៏​ឃោរ‌ឃៅ​កាន់​តែ​ខិត​ចូល​មក​ជិត។

4 អ្នក​រាល់​គ្នា​សម្រាក​នៅ​លើ​គ្រែ​រចនា​ដោយ​ភ្លុកអ្នក​រាល់​គ្នា​ទំរេត​យ៉ាង​ច្រអូស​នៅ​លើ​កំរាល​ព្រំបរិភោគ​សាច់​ចៀម និង​កូន​គោ​បំប៉ន។

5 អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡាទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ដាវីឌ។

6 អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗអ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃតែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាសរបស់​កូន​ចៅ​លោក​យ៉ូសែប​ទេ។

7 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នាត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នានឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។