4 អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុកអ្នករាល់គ្នាទំរេតយ៉ាងច្រអូសនៅលើកំរាលព្រំបរិភោគសាច់ចៀម និងកូនគោបំប៉ន។
5 អ្នករាល់គ្នាប្រឹងច្រៀងឡូឡាទាំងលេងពិណកំដរចង់ធ្វើដូចស្ដេចដាវីឌ។
6 អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗអ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃតែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាសរបស់កូនចៅលោកយ៉ូសែបទេ។
7 ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នានឹងលែងស្គាល់ការសប្បាយទៀតហើយ។
8 ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖«យើងស្អប់អំនួតរបស់កូនចៅលោកយ៉ាកុបយើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេយើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ»-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
9 ប្រសិនបើក្នុងគ្រួសារមួយនៅសេសសល់មនុស្សដប់នាក់ គេមុខជាត្រូវស្លាប់ទាំងដប់នាក់។
10 ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកព្រះនាមព្រះអម្ចាស់ទេ!