អេម៉ុស 8:11-14 KHSV

11 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ថា៖«នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុកតែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារឬ​ការ​ស្រេក​ទឹក​នោះ​ទេផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12 ពួក​គេ​នឹង​ដើរ​ចុះ​ឡើងពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយត្រាច់‌ចរ​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​កើតដើម្បី​ស្វែង​រក​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់តែ​រក​មិន​ឃើញ​ឡើយ។

13 នៅ​ថ្ងៃ​នោះ ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗនឹង​អស់​កម្លាំង​ដួល ដោយ​ស្រេក​ទឹក។

14 អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយនៅ​ក្រុង​សាម៉ារី​ថា:“ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះ‌ជន្មរបស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី”“ខ្ញុំ​សូម​ស្បថ ដោយ​យកព្រះ​នៅ​បៀរ‌សេបា​ជា​សាក្សី”អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»