អេម៉ុស 9:1-4 KHSV

1 ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ឈរ​លើអាសនៈ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​វាយ​ក្បាល​សសរ​ឲ្យ​កក្រើករហូត​ដល់​ជើង​សសរ!ចូរ​កិន​កម្ទេច​មេ​ដឹក​នាំ​របស់ពួក​គេ​ទាំង​អស់​គ្នា!យើង​នឹង​ប្រហារ​បរិវារ​របស់​ពួក​គេឲ្យ​វិនាស​ដោយ​មុខ​ដាវគ្មាន​នរណា​ម្នាក់​អាច​រត់​គេច​ខ្លួនគ្មាន​នរណា​ម្នាក់​រួច​ជីវិត​បាន​ឡើយ។

2 ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដីក៏​យើង​ទៅ​អូស​យក​មក​វិញទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ក្ដីក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។

3 ទោះ​បី​ពួក​គេ​ទៅ​ពួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដីក៏​យើង​ទៅ​រក​ពួក​គេ ហើយ​ចាប់​យក​មក​វិញទោះ​បី​ពួក​គេ​លាក់​ខ្លួន​នៅ​បាត​សមុទ្រដើម្បី​កុំ​ឲ្យ​យើង​ឃើញ​ក្ដីក៏​យើង​ប្រើ​នាគ​ឲ្យ​ទៅ​ខាំ​ពួក​គេ​ដែរ។

4 ទោះ​បី​ពួក​គេ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ក្ដីក៏​យើង​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​ប្រហារ​ពួក​គេយើង​នឹង​តាម​មើល​ពួក​គេ​ជា‌និច្ចដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​វេទនាគឺ​មិន​មែន​ផ្ដល់​សេចក្ដី​សុខ​ទេ»។