7 «កូនចៅអ៊ីស្រាអែលអើយយើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាងជនជាតិអេត្យូពីទេ។យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបហើយយើងក៏បាននាំជនជាតិភីលីស្ទីនចេញពីស្រុកកាប់ថោរព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
8 យើងជាព្រះជាអម្ចាស់យើងតាមមើលនគរដែលមានទោសយើងនឹងកម្ទេចនគរនេះឲ្យវិនាសបាត់ពីផែនដី។ប៉ុន្តែ យើងនឹងមិនកម្ទេចកូនចៅលោកយ៉ាកុបឲ្យវិនាសសូន្យទាំងស្រុងទេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោមប្រជាជាតិទាំងអស់ដូចគេរែងយកថ្មចេញពីអង្ករ។សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។
10 មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើងនឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នាអ្នកទាំងនោះពោលថា:“ព្រះអង្គមិនធ្វើឲ្យទុក្ខវេទនាចូលមកជិតឬកើតមានដល់ពួកយើងឡើយ”។
11 «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌដែលជិតរលំទៅហើយនោះឡើងវិញយើងនឹងជួសជុលកន្លែងធ្លុះធ្លាយយើងនឹងលើកកន្លែងដែលរលំបាក់បែកហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ
12 ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យកស្រុកអេដុមដែលនៅសេសសល់ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលនឹងសម្រេចការទាំងនោះ។
13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខកាលណាគេច្រូតស្រូវរួចរាល់ហើយអ្នកភ្ជួរក៏មកភ្ជួរភ្លាម។ក្រោយពេលសាបព្រោះស្រូវរួចហើយអ្នកជាន់ផ្លែទំពាំងបាយជូរក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំយ៉ាងសម្បូណ៌ហូរហៀរ។