32 ព្រះបាទយេរ៉ូបោមបានកំណត់យកថ្ងៃទីដប់ប្រាំនៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្ដេចយាងទៅថ្វាយយញ្ញបូជានៅលើអាសនៈ។ ស្ដេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្ដេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្ដេចតែងតាំង សម្រាប់បម្រើការងារនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ឲ្យមកបម្រើការនៅបេតអែលផង។