28 ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសពនៅកណ្ដាលផ្លូវ។ សត្វលា និងសត្វសិង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សិង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
29 គាត់លើកសាកសពអ្នកជំនិតរបស់ព្រះជាម្ចាស់ដាក់លើខ្នងលា នាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។
30 គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!”។
31 ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្ដាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកជំនិតរបស់ព្រះជាម្ចាស់។ ត្រូវតម្កល់ធាតុពុកនៅទន្ទឹមនឹងធាតុរបស់លោកផង
32 ដ្បិតព្រះបន្ទូលដែលលោកប្រកាស ក្នុងនាមព្រះអម្ចាស់ប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។
33 ទោះបីមានហេតុការណ៍កើតឡើងយ៉ាងនេះក្ដី ក៏ព្រះបាទយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជនជាបូជាចារ្យ សម្រាប់បម្រើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បម្រើកិច្ចការនេះ ស្ដេចក៏តែងតាំងគេឲ្យបម្រើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។
34 អំពើទាំងនេះនាំឲ្យរាជវង្សរបស់ព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។