9 ពេលនោះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកនាំសាររបស់ព្រះបាទបេនហាដាដថា៖ «ចូរទៅទូលព្រះករុណាជាអម្ចាស់ដូចតទៅ: សេចក្ដីទាំងប៉ុន្មានដែលព្រះករុណាចាត់គេ ឲ្យមកទាមទារពីទូលបង្គំលើកដំបូងនោះ ទូលបង្គំសុខចិត្តធ្វើតាម តែទូលបង្គំពុំអាចធ្វើតាមសេចក្ដីដែលព្រះករុណាទាមទារជាលើកទីពីរនេះបានទេ»។ អ្នកនាំសារយកពាក្យនេះទៅទូលព្រះបាទបេនហាដាដវិញ។