24 ព្រះរាជាបង្គាប់ថា៖ «ចូរយកដាវមកឲ្យយើង»។ ពេលគេយកដាវមកដល់
25 ទ្រង់មានរាជឱង្ការថា៖ «ចូរកាប់កូននេះជាពីរចំណែក ហើយចែកមួយចំហៀងម្នាក់ៗឲ្យស្ត្រីទាំងពីរចុះ»។
26 ស្ត្រីជាម្ដាយរបស់កូនដែលនៅរស់ មានចិត្តអាណិតមេត្តាកូនរបស់ខ្លួនយ៉ាងខ្លាំង ក៏ទូលព្រះរាជាថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ខ្ញុំម្ចាស់សូមអង្វរព្រះករុណាមេត្តាប្រទានកូនដែលនៅរស់ឲ្យស្ត្រីនេះចុះ! សូមកុំសម្លាប់វាឡើយ»។ ចំណែកឯស្ត្រីម្នាក់ទៀតពោលថា៖ «សូមកាប់កូននេះជាពីរទៅ! ធ្វើដូច្នេះ កូននេះនឹងមិនបានមកខ្ញុំ ឬបានទៅនាងឡើយ»។
27 ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «កុំសម្លាប់កូននេះ! ចូរប្រគល់វាឲ្យស្ត្រីទីមួយចុះ ដ្បិតនាងពិតជាម្ដាយរបស់កូនដែលនៅរស់មែន!»។
28 ប្រជាជនអ៊ីស្រាអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ព្រះបាទសាឡូម៉ូន ហើយពួកគេនាំគ្នាគោរពកោតខ្លាចព្រះរាជា ព្រោះពួកគេយល់ឃើញថា ព្រះជាម្ចាស់ប្រទានប្រាជ្ញាញាណមកស្ដេច ដើម្បីកាត់ក្ដីនេះ។