1 ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន ក្នុងខែពិសាខ ដែលត្រូវជាខែទីពីរ។
2 ព្រះដំណាក់ដែលព្រះបាទសាឡូម៉ូនសង់ថ្វាយព្រះអម្ចាស់ មានបណ្ដោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកំពស់សាមសិបហត្ថ។
3 បន្ទប់ល្វែងនៅខាងមុខទីសក្ការៈនៃព្រះដំណាក់មានបណ្ដោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងព្រះដំណាក់ រីឯទទឹងរបស់បន្ទប់មានប្រវែងដប់ហត្ថ។
4 នៅតាមជញ្ជាំងព្រះដំណាក់ ព្រះរាជាបានឲ្យគេធ្វើបង្អួចដែលមានដាក់ចម្រឹងផង។