១ ពង្សា‌វតារ‌ក្សត្រ 6:1-5 KHSV

1 ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ថ្វាយ ព្រះ‌អម្ចាស់ នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​ខែ​ពិសាខ ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។

2 ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ មាន​បណ្ដោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ។

3 បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទី‌សក្ការៈ​នៃ​ព្រះ‌ដំណាក់​មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ព្រះ‌ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់​មាន​ប្រវែង​ដប់​ហត្ថ។

4 នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់ ព្រះ‌រាជា​បាន​ឲ្យ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។

5 ព្រះ‌រាជា​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ពោល​គឺ​ព្រះ‌វិហារ និង​ទី‌សក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់។