១ ពង្សា‌វតារ‌ក្សត្រ 6:16-22 KHSV

16 ស្ដេច​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ព្រះ‌ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ ទ្រង់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។

17 បន្ទប់​ធំ​ដែល​នៅ​ខាង​មុខ​ទី‌សក្ការៈ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ។

18 ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ព្រះ‌ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។

19 ស្ដេច​រៀប‌ចំ​ទី‌សក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ព្រះ‌ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។

20 ជ្រុង​នីមួយៗ​របស់​ទី‌សក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កំពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ​មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។

21 ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ព្រះ‌ដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទី‌សក្ការៈ ដែល​ស្ដេច​បាន​ស្រោប​មាស​ដែរ។

22 ដូច្នេះ ព្រះ‌ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ​នៅ​ខាង​មុខ​ទី‌សក្ការៈ​ក៏​ស្រោប​មាស​ដែរ។