១ ពង្សា‌វតារ‌ក្សត្រ 6:22-28 KHSV

22 ដូច្នេះ ព្រះ‌ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ​នៅ​ខាង​មុខ​ទី‌សក្ការៈ​ក៏​ស្រោប​មាស​ដែរ។

23 នៅ​ក្នុង​ទី‌សក្ការៈ ស្ដេច​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន*​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីន​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ។

24 ស្លាប​នីមួយៗ​របស់​ចេរូប៊ីន​ទី​មួយ​មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។

25 ស្លាប​ទាំង​ពីរ​របស់​ចេរូ‌ប៊ីន​ទី​ពីរ​ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ចេរូ‌ប៊ីន​ទាំង​ពីរ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា។

26 ចេរូប៊ីន​ទី​មួយ​មាន​កំពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កំពស់​ប៉ុន​គ្នា​ដែរ។

27 ស្ដេច​ដាក់​ចេរូ‌ប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទី‌សក្ការៈ ចេរូ‌ប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូ‌ប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទី‌សក្ការៈ។

28 ស្ដេច​ឲ្យ​គេ​ស្រោប​រូប​ចេរូ‌ប៊ីន​ទាំង​ពីរ​នេះ ដោយ​មាស។