29 នៅតាមជញ្ជាំងព្រះដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។
30 រីឯក្ដារក្រាលព្រះដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។
31 នៅច្រកចូលទីសក្ការៈ ស្ដេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកំពស់មួយភាគប្រាំនៃជញ្ជាំង។
32 សន្លឹកទ្វារទាំងពីរធ្វើពីឈើអូលីវ។ នៅលើសន្លឹកទ្វារទាំងពីរនោះ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាស គឺទាំងក្បាច់ចេរូប៊ីន ទាំងក្បាច់ដើមចាកសុទ្ធតែស្រោបមាស។
33 រីឯច្រកចូលព្រះវិហារ ស្ដេចឲ្យគេធ្វើក្របទ្វារពីឈើអូលីវដែរ។ ក្របទ្វារនោះមានកំពស់មួយភាគបួននៃជញ្ជាំង។
34 សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។
35 នៅលើសន្លឹកទ្វារទាំងពីរ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតម្រូវតាមក្បាច់នោះផង។