១ ពង្សា‌វតារ‌ក្សត្រ 7:1-5 KHSV

1 រីឯ​វាំង​របស់​ស្ដេច​វិញ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។

2 ដំបូង​បង្អស់ ព្រះ‌រាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្ដោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។

3 រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែ‌សិប​ប្រាំ​ដើម តំរៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ​មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។

4 នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​ទល់​មុខ​គ្នា។

5 មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​ទល់​មុខ​គ្នា។