១ ពង្សា‌វតារ‌ក្សត្រ 7:38-44 KHSV

38 លោក​ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់ សម្រាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កំពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែ‌សិប​អំរែក។

39 គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អគ្នេយ៍។

40 កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ចការ​ទាំង​អស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន

41 គឺ​មាន: សសរ​ពីរ ក្បាល​សសរ​រាង​មូល​ពីរ សម្រាប់​ដាក់​លើ​សសរ និង​ក្បាច់​ក្រឡា‌អួន​ស្ថិត​លើ​ក្បាល​សសរ​រាង​មូល​ទាំង​ពីរ​ផង។

42 ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡា‌អួន​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សម្រាប់​ក្រឡា‌អួន​នីមួយៗ ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ។

43 រទេះ​ចំនួន​ដប់ និង​អាង​ដប់​ដាក់​នៅ​លើ​រទេះ​ទាំង​នោះ។

44 អាង​ធំ​មួយ និង​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង។