34 លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាកហើយកូនរបស់លោកអ៊ីសាក គឺលោកអេសាវ និងលោកអ៊ីស្រាអែល។
35 កូនរបស់លោកអេសាវ មានអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ។
36 កូនរបស់អេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាម៉ាឡេក។
37 កូនរបស់រេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
38 កូនរបស់លោកសៀរមានឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសសាន។
39 កូនរបស់លោកឡូថានមាន ហូរីនិងហោម៉ាម។ ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។
40 កូនរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនរបស់លោកស៊ីបៀនមានអៃយ៉ា និងអណា។