50 ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េត និងជាចៅរបស់លោកមេសាហាប់។
51 បន្ទាប់មក ព្រះបាទហាដាដសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន: លោកធីមណា លោកអាល់វ៉ា លោកយេថេត
52 លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
53 លោកកេណាស លោកថេម៉ាន លោកមីបសារ
54 លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។