១ របាក្សត្រ 11:20-26 KHSV

20 លោក​អប៊ី‌សាយ​ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេ‌ទ័ព​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី​រូប។

21 លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី។ លោក​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេ‌ទ័ព​ទាំង​បី ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ទៀត​ឡើយ។

22 លោក​បេណា‌យ៉ា ជា​អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នា‌ដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។

23 លោក​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កំពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កី‌តម្បាញ។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នេះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។

24 នេះ​ហើយ​ជា​ស្នា‌ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី​រូប។

25 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។

26 វីរ‌បុរស​ដ៏​អង់‌អាច​ឯ​ទៀតៗ​មាន: លោក​អេសា‌អែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហាណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេ‌ហិម