១ របាក្សត្រ 11:23-29 KHSV

23 លោក​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កំពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កី‌តម្បាញ។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នេះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។

24 នេះ​ហើយ​ជា​ស្នា‌ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី​រូប។

25 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។

26 វីរ‌បុរស​ដ៏​អង់‌អាច​ឯ​ទៀតៗ​មាន: លោក​អេសា‌អែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហាណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេ‌ហិម

27 លោក​សាំម៉ូត​អ្នក​ស្រុក​ហារ៉ូ លោក​ហេលេស អ្នក​ស្រុក​ពេឡូន

28 លោក​អ៊ីរ៉ា​ជា​កូន​របស់​លោក​អ៊ីក‌កែស អ្នក​ក្រុង​ត្កូអា លោក​អបៀ‌ស៊ើរ​អ្នក​ស្រុក​អានា‌ថោត

29 លោក​ស៊ីបា‌កាយ អ្នក​ស្រុក​ហ៊ូសាយ លោក​អ៊ីឡាយ អ្នក​ស្រុក​អហូ‌អា