24 នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។
25 ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
26 វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេហិម
27 លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកពេឡូន
28 លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត
29 លោកស៊ីបាកាយ អ្នកស្រុកហ៊ូសាយ លោកអ៊ីឡាយ អ្នកស្រុកអហូអា
30 លោកម៉ាហារាយ អ្នកស្រុកនេថូផា លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេថូផា