១ របាក្សត្រ 11:25-31 KHSV

25 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។

26 វីរ‌បុរស​ដ៏​អង់‌អាច​ឯ​ទៀតៗ​មាន: លោក​អេសា‌អែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហាណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេ‌ហិម

27 លោក​សាំម៉ូត​អ្នក​ស្រុក​ហារ៉ូ លោក​ហេលេស អ្នក​ស្រុក​ពេឡូន

28 លោក​អ៊ីរ៉ា​ជា​កូន​របស់​លោក​អ៊ីក‌កែស អ្នក​ក្រុង​ត្កូអា លោក​អបៀ‌ស៊ើរ​អ្នក​ស្រុក​អានា‌ថោត

29 លោក​ស៊ីបា‌កាយ អ្នក​ស្រុក​ហ៊ូសាយ លោក​អ៊ីឡាយ អ្នក​ស្រុក​អហូ‌អា

30 លោក​ម៉ាហា‌រាយ អ្នក​ស្រុក​នេថូ‌ផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូ‌ផា

31 លោក​អ៊ីតាយ​ជា​កូន​របស់​លោក​រីបាយ អ្នក​ក្រុង​គីបៀន ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន លោក​បេណា‌យ៉ា អ្នក​ស្រុក​ពីរ៉ា‌ថូន