11 លោកអថាយជាមេទីប្រាំមួយ លោកអេលាលជាមេទីប្រាំពីរ
12 លោកយ៉ូហាណានជាមេទីប្រាំបី លោកអែលសាបាដជាមេទីប្រាំបួន
13 លោកយេរេមីជាមេទីដប់ និងលោកម៉ាបាណាយជាមេទីដប់មួយ។
14 ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកអន់ខ្សោយក្នុងចំណោមពួកគេ ប្រៀបស្មើនឹងពលទាហានមួយរយនាក់ រីឯអ្នកខ្លាំងពូកែវិញ ប្រៀបស្មើនឹងពលទាហានមួយពាន់នាក់។
15 ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើងលិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។
16 ក្នុងចំណោមកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដា ក៏មានអ្នកខ្លះទៅតាមព្រះបាទដាវីឌ រហូតដល់ជម្រកនោះដែរ។
17 ព្រះបាទដាវីឌចេញមកទទួលពួកគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអស់លោកមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអស់លោកយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអស់លោកមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំទេនោះ ទោះបីខ្ញុំមិនធ្វើបាបអស់លោកក្ដី ក៏សូមព្រះនៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ!»។