18 ពេលនោះ ព្រះវិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់ លោកពោលថា៖«បពិត្រ ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយ!យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយព្រះករុណាហើយ។សូមឲ្យសេចក្ដីសុខសាន្តកើតមានដល់ព្រះករុណានិងអស់អ្នកដែលនៅជាមួយព្រះករុណា!ដ្បិតព្រះរបស់ព្រះករុណាបានជួយព្រះករុណាហើយ!»។ព្រះបាទដាវីឌក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់ស្ដេច។