3 លោកមេទ័ពអហ៊ីយេស៊ើរ និងលោកមេទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ាអា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវែត លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាថោត
4 លោកយីសម៉ាយ៉ា អ្នកស្រុកគីបៀន ជានាយទាហានដ៏អង់អាចក្នុងចំណោមក្រុមទាំងសាមសិប និងជាមេគេ លោកយេរេមី លោកយ៉ាហាសៀល លោកយ៉ូហាណាន លោកយ៉ូសាបាដជាអ្នកក្រុងកេដេរ៉ា
5 លោកអេលូសាយ លោកយេរីម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផាធាជាអ្នកក្រុងហារ៉ូប
6 លោកអែលកាណា លោកយីសយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ និងលោកយ៉ាសុបៀម ជាពូជពង្សរបស់លោកកូរេ
7 លោកយ៉ូអេឡា និងលោកសេបាឌា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8 មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។
9 អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេ លោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី