១ របាក្សត្រ 12:8-14 KHSV

8 មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។

9 អ្នក​ទាំង​នោះ​មាន​លោក​អេ‌ស៊ើរ ជា​មេ​លើ​ពួក​គេ លោក​អូបា‌ឌា​ជា​មេ​ទី​ពីរ លោក​អេលាប​ជា​មេ​ទី​បី

10 លោក​មីស‌ម៉ា‌ណា​ជា​មេ​ទី​បួន លោក​យេរេ‌មី​ជា​មេ​ទី​ប្រាំ

11 លោក​អថាយ​ជា​មេ​ទី​ប្រាំ​មួយ លោក​អេលាល​ជា​មេ​ទី​ប្រាំ‌ពីរ

12 លោក​យ៉ូហាណាន​ជា​មេ​ទី​ប្រាំ​បី លោក​អែល‌សាបាដ​ជា​មេ​ទី​ប្រាំ​បួន

13 លោក​យេរេ‌មី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាបាណាយ​ជា​មេ​ទី​ដប់​មួយ។

14 ពួក​គេ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ហើយ​សុទ្ធ​តែ​ជា​នាយ​ទាហាន។ អ្នក​អន់​ខ្សោយ​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​រយ​នាក់ រីឯ​អ្នក​ខ្លាំង​ពូកែ​វិញ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​ពាន់​នាក់។