18 បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌអេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។
19 ក្រុមចម្រៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។
20 រីឯលោកសាការី លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។
21 លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដអេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចម្រៀង។
22 លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។
23 លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។
24 លោកបូជាចារ្យសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់ព្រះជាម្ចាស់។ លោកអូបេដអេដុម និងលោកយេហ៊ីយ៉ា ក៏ជាឆ្មាំដែលឈរនៅជិតហិបដែរ។