16 គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយលោកអ៊ីសាក។
17 ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
18 គឺព្រះអង្គមានព្រះបន្ទូលថា:«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមត៌ក»។
19 នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូចដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
20 អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយពីនគរមួយទៅនគរមួយទៀត។
21 ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេដើម្បីការពារអ្នករាល់គ្នាព្រះអង្គបានបន្ទោសស្ដេចនានាថា:
22 «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេងអភិសេកនេះឡើយកុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។