១ របាក្សត្រ 16:17-23 KHSV

17 ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រីអស់‌កល្ប​ជា‌និច្ច​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។

18 គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នកទុក​ជា​ចំណែក​មត៌ក»។

19 នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូចដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

20 អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

21 ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នាព្រះ‌អង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:

22 «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេងអភិសេក​នេះ​ឡើយកុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

23 មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់!ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃអំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។