១ របាក្សត្រ 16:20-26 KHSV

20 អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

21 ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នាព្រះ‌អង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:

22 «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេងអភិសេក​នេះ​ឡើយកុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

23 មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់!ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃអំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

24 ចូរ​ប្រកាស​អំពី​សិរី‌រុងរឿង​របស់​ព្រះ‌អង្គនៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាហើយ​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់ព្រះ‌អង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់!

25 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្តព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។

26 ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានាសុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់រីឯ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។