១ របាក្សត្រ 17:1-5 KHSV

1 នៅ​ពេល​ដែល​ព្រះ‌បាទ​ដាវីឌ​មាន​រាជ​វាំង​គង់​នៅ​ស្រួល‌បួល​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ក្នុង​ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។

2 លោក​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ព្រះ‌ករុណា​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌ករុណា​ហើយ»។

3 ប៉ុន្តែ នៅ​យប់​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណាថាន​ដូច​ត​ទៅ៖

4 «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។

5 តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។