១ របាក្សត្រ 2:25-31 KHSV

25 រីឯ​កូន​ចៅ​របស់​លោក​យេរ៉ា‌មែល ជា​កូន​ច្បង​របស់​លោក​ហេស្រុន​មាន រ៉ាម ជា​កូន​ច្បង ប៊ូណា អូរេន អូសែម និង​អហ៊ី‌យ៉ា។

26 លោក​យេរ៉ា‌មែល​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​នាង​អថា‌រ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក​អូណាម។

27 កូន​ចៅ​របស់​លោក​រ៉ាម ដែល​ជា​កូន​ច្បង​របស់​លោក​យេរ៉ា‌មែល​មាន ម៉ាអាស យ៉ាមីន និង​អេគើរ។

28 កូន​របស់​លោក​អូណាម​គឺ​សាម៉ាយ និង​យ៉ាដា។ កូន​របស់​លោក​សាម៉ាយ​គឺ​ណាដាប់ និង​អប៊ី‌ស៊ើរ។

29 ភរិយា​របស់​លោក​អប៊ី‌ស៊ើរ​ឈ្មោះ​អប៊ី‌ហែល នាង​បង្កើត​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​អបាន់ និង​ម៉ូលីដ។

30 កូន​របស់​លោក​ណាដាប់​គឺ​សេលេដ និង​អផែម។ លោក​សេលេដ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។

31 លោក​អផែម​ជា​ឪពុក​របស់​លោក​អ៊ីស៊ី លោក​អ៊ីស៊ី ជា​ឪពុក​របស់​លោក​សេសាន លោក​សេសាន​ជា​ឪពុក​របស់​លោក​អឡាយ។