16 កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។
17 លោកអេលាស៊ើរមានកូនប្រុសតែមួយ ឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។
18 កូនរបស់លោកយីតសារមានលោកសឡូមីត ជាមេដឹកនាំ។
19 កូនរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាមេដឹកនាំ លោកអម៉ារាជាមេដឹកនាំទីពីរ លោកយ៉ាហាសៀលជាមេដឹកនាំទីបី និងលោកយេកាមាមជាមេដឹកនាំទីបួន។
20 កូនរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាមេដឹកនាំ និងលោកយីសយ៉ា ជាមេដឹកនាំទីពីរ។
21 កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ កូនរបស់លោកម៉ាស់លីមាន អេឡាសារ និងលោកគីស។
22 លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។