6 លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះព្រះភ័ក្ត្រស្ដេច នៅចំពោះមុខពួកមន្ត្រី លោកបូជាចារ្យសាដុក លោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារបូជាចារ្យ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ។